ឱបណ្ដាអ្នកដែលមានជំនឿ នៅពេលដែលពួកអ្នកខ្ចីគ្នា ទៅវិញទៅមក រហូតដល់ពេលកំណត់ណាមួយ ចូរពួកអ្នកកត់ត្រា វា។ ហើយចូរឱ្យអ្នកកត់ត្រា កត់ត្រាដោយយុត្ដិធម៌រវាងពួកអ្នក។ ហើយអ្នកកត់ត្រាមិនត្រូវបដិសេធក្នុងការកត់ត្រាដូចអ្វីដែល អល់ឡោះបានបង្រៀនគេឡើយ។ ដូចេ្នះ ចូរឱ្យគេនោះកត់ត្រា ហើយចូរឱ្យអ្នកខ្ចីបញ្ជាក់ប្រាប់(នូវអ្វីដែលត្រូវកត់ត្រា)។ ហើយ ចូរឱ្យគេ(អ្នកខ្ចី)កោតខ្លាចអល់ឡោះជាម្ចាស់របស់គេ ហើយគេ មិនត្រូវគៃបំបាត់អ្វីមួយពីបំណុលឡើយ។ ហើយប្រសិនបើអ្នកខ្ចី នោះជាមនុស្សល្ងង់ ឬទន់ខ្សោយ ឬអសមត្ថភាពក្នុងការបញ្ជាក់ ប្រាប់ ចូរឱ្យអាណាព្យាបាលរបស់គេបញ្ជាក់ប្រាប់ដោយយុត្ដិធម៌ (ដល់អ្នកកត់ត្រា)។ ហើយចូរពួកអ្នកស្វែងរកសាក្សីពីរនាក់ដែល ជាបុរសក្នុងចំណោមពួកអ្នក។ តែបើគ្មានបុរសពីរនាក់ទេគឺបុរស ម្នាក់ និងស្ដ្រីពីរនាក់ក្នុងចំណោមសាក្សីដែលពួកអ្នកយល់ព្រម។ (ការជ្រើសយកស្ដ្រីពីរនាក់បែបនេះ) បើម្នាក់ក្នុងចំណោមគេទាំង ពីរភេ្លចគឺម្នាក់ទៀតរំលឹក។ ហើយសាក្សីទាំងឡាយមិនត្រូវបដិសេធនៅពេលគេសំណូមពរពួកគេ(ឱ្យធ្វើជាសាក្សី)ឡើយ។ ហើយ ចូរពួកអ្នកកុំធុញទ្រាន់ក្នុងការកត់ត្រាបំណុលដែលមានកំណត់ ពេលទោះតូច ឬធំក៏ដោយ។ ការធ្វើដូចេ្នះគឺយុត្ដិធម៌បំផុតចំពោះ អល់ឡោះ និងជាជំនួយដ៏សំខាន់ក្នុងការធ្វើសាក្សី ហើយជាកត្ដា ដែលនាំឱ្យពួកអ្នកចៀសផុតពីការមន្ទិលសង្ស័យ លើកលែងតែ (ប្រការនោះ)ជាជំនួញភ្លាមៗដែលពួកអ្នកទូទាត់វារវាងពួកអ្នក គឺគ្មានទោសពៃរ៍អ្វីទៅលើពួកអ្នកឡើយ បើពួកអ្នកមិនកត់ត្រាវា នោះ។ តែពួកអ្នកត្រូវមានសាក្សីកាលណាពួកអ្នកលក់ដូរ។ ហើយ គេមិនត្រូវបង្កផលលំបាកដល់អ្នកកត់ត្រា និងសាក្សីឡើយ។ តែ ប្រសិនបើពួកអ្នកធ្វើ(ផ្ដល់ការលំបាកដល់ពួកគេ) ពិតប្រាកដ ណាស់ ទង្វើនោះគឺជាបាបកម្មសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នក កោតខ្លាចអល់ឡោះ ហើយអល់ឡោះនឹងបង្រៀនពួកអ្នក។ ហើយ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។
الترجمة الخميرية